ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បន្ទាប់ពីទទួលបានក្ដីមេត្តា ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពេលនេះកុមារា តាំង សីហា ដែលមានបញ្ហាស្បែកក្រហម ពងទឹកថ្លា និងរបក មានសភាពធូរស្បើយហើយ

    BY Nisaiy KN October 1, 2023
    បន្ទាប់ពីទទួលបានក្ដីមេត្តា ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពេលនេះកុមារា តាំង សីហា ដែលមានបញ្ហាស្បែកក្រហម ពងទឹកថ្លា និងរបក មានសភាពធូរស្បើយហើយ

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តាមការផុសផ្សាយនៅក្នុងគណនីផេកផ្ទាក់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កុមារា តាំង សីហា អាយុ4ឆ្នាំ រស់នៅភូមិព្រៃភ្ងាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង មានបញ្ហាស្បែកក្រហម ពងទឹកថ្លា និងរបក តាំងពី មានអាយុ ១សប្តាហ៍ ព្រមទាំងមានបញ្ហាម្រាមជើងស្អិតជាប់គ្នា និងជ្រុះក្រចកតាំងពីអាយុបាន៥ខែ មកម៉្លេះ។ ឪពុកម្តាយ រួមជាមួយសប្បុរសជន បាននាំក្មួយប្រុសទៅរកការព្យាបាល តាំងតែកាលពីដើមខែសីហាកន្លងមក ប៉ុន្តែមានការធូរស្បេីយតិចតួចបំផុត ជាមួយគ្នាដោយសារខ្វះខាតលទ្ធភាពទើបពុំអាចបន្តព្យាបាលបាន។

    បានបន្ថែមទៀតថា ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ធ្វើការសម្របសម្រួលជួយព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា និងបានសហការជាមួយក្រុមគ្រូពេទ្យTYDA នៃផ្នែកជំងឺសើស្បែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ បច្ចុប្បន្ន ក្មួយប្រុស ត្រូវបានក្រុមគ្រូពេទ្យឯកទេស កំពុងធ្វើការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។
    ការចំណាយលើការព្យាបាលមួយផ្នែកត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូលនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា រីឯមួយផ្នែកទៀតរួមទាំងលើការស្នាក់នៅ ធ្វើដំណើរ និងហូបចុកផ្សេងៗ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post: