បែកធ្លាយរូបរាង OnePlus 7 អេក្រង់ពេញដល់គែម ជាមួយកាមេរ៉ាមុខលៀនចេញពីតួខ្លួន និងកាមេរ៉ាក្រោយ៣គ្រាប់
- BY
- autoadmin
- March 4, 2019
ការស្រាវជ្រាវរបស់ OnePlus ក្នុងការលុបបំបាត់ក្បាលឆក ពេលនេះប្រហែលជាចេញជាលទ្ធផលហើយ ជាក់ស្ដែងដោយ OnLeaks និង Pricebaba បានបង្ហោះរូបភាពបែកធ្លាយ ១សន្លឹក ដែលទំនងជារបស់ OnePlus 7 ។ OnePlus 7 ស៊េរីថ្មីនេះនឹងអាចត្រូវបានផលិតឡើងជាមួយនឹងអេក្រង់ពេញទំហំ 6.5 អ៊ីញ យ៉ាងស្រស់ស្អាត និងមិនមានក្បាលឆកសម្រាប់កាមេរ៉ាមុខទៀតនោះទេ។
រូបភាពក៏បានបង្ហាញដែរថា OnePlus 7 និងមានកាមេរ៉ាក្រោយ ៣ ដែលមានសមត្ថភាពខ្លាំងជាងមុន ប៉ុន្តែរន្ធកាស (headphone jack) គឺលែងមានទៀតហើយ។ OnePlus 7 នេះក៏មិនអាចធ្វើការសាកថ្មដោយឥតខ្សែ (wireless charging) និងមិនអាចដំណើរការប្រព័ន្ធ 5G នោះទេ ព្រោះ OnePlus ប្រហែលជានឹងបញ្ចេញស្មាតហ្វូន 5G នៅជំនាន់ក្រោយ។
ប៉ុន្តែយ៉ាងណាក៏ដោយ OnePlus 7 នឹងមានដំណើរការល្អ និងរលូន ដោយបន្ទះឈីបរបស់វាគឺជា Snapdragon 855 ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ Qualcomm ។ OnePlus 7 ប្រហែលជានឹងចេញលក់ជាផ្លូវការក្នុង ខែឧសភា ឬខែមិថុនា ប៉ុន្តែប្រភពដដែលមិនទាន់មានពត៌មានលំអិតអំពីតម្លៃរបស់វានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ engadget
- Share This Post:






