ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy S10 Plus ឡូយយ៉ាងហ្នឹង ដឹងអត់ថា ថ្លៃដើមផលិតស្មាតហ្វូនមួយនេះ ចំណាយអស់ប៉ុន្មានក្នុងមួយគ្រឿង?

    BY Khmernote Media March 6, 2019
    Galaxy S10 Plus ឡូយយ៉ាងហ្នឹង ដឹងអត់ថា ថ្លៃដើមផលិតស្មាតហ្វូនមួយនេះ ចំណាយអស់ប៉ុន្មានក្នុងមួយគ្រឿង?

    ប៉ុន្មានរយៈមុនយើងបានដឹងច្បាស់រួចមកហើយ អំពីតម្លៃស្មាតហ្វូនចុងក្រោយរបស់ Samsung គឺ Galaxy S10 Plus ដែលក្នុងនោះ ប្រភេទទំហំផ្ទុក 128GB មានតម្លៃ $999.99 និងទំហំផ្ទុក 1TB មានតម្លៃ $1,599 ។ យ៉ាងណាមិញការប៉ាន់ស្មានថ្មីដែលបានចេញផ្សាយដោយ TechInsights ក៏បានបង្ហាញពីតម្លៃសមាសភាគជាក់ស្តែងនៃស្មាតហ្វូនថ្មីបំផុតរបស់ Galaxy S10 Plus នេះ។

    តាមការបង្ហាញពីតម្លៃសមាសភាគជាក់ស្តែងបានឱ្យដឹងថា Galaxy S10 Plus ទំហំផ្ទុក 128GB គឺមានតម្លៃសរុបប្រមាណ $420 ដែលវាថ្លៃជាងមុន $40 ធៀបនឹងម៉ូដែល Galaxy S9+ (64GB) កាលពីឆ្នាំមុន។ ធាតុផ្សំដែលមានតំលៃថ្លៃជាងគេបំផុតគឺអេក្រង់ AMOLED Infinity-O ថ្មីទំហំ 6.4អ៊ីង ជាមួយនឹងតម្លៃ $86.50 ក្នុងមួយបន្ទះ។ ចំណែកដំណើរការ (Exynos 9820) និងម៉ូឌឹមរបស់វា គឺមានតម្លៃ $70.50 ដែលថ្លៃផលិតរបស់វាសម្រាប់លើកនេះគឺថោកជាង Exynos 9810 ក្នុង Galaxy S9+ ប្រហែល $9។

    ចំណែកការដំឡើងកាមេរ៉ា ៣គ្រាប់ ថ្មីរបស់ Galaxy S10 Plus មានតម្លៃ $56.50 និង RAM មានតម្លៃប្រហែល $50.50។ ចុងក្រោយគឺ ការធ្វើតេស្ត ការតំឡើង និងកញ្ចប់បន្ថែម មានតម្លៃ $34.50 ដែលក្នុងនោះ SD Card ទំហំ 128GB នឹងត្រូវបានរួមបញ្ចូលបន្ថែមនៅក្នុងប្រអប់ផ្ទាល់ និងមានតម្លៃ $12 ។ បន្ថែមលើតម្លៃសមាសភាគស្មាតហ្វូន ការដឹកជញ្ជូន និងសូម្បីតែតម្លៃ R&D ទាំងអស់គឺត្រូវចំណាយប្រាក់ទាំងអស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay