បច្ចេកវិទ្យា

យល់យ៉ាងណាដែរ ប្រសិនបើ Galaxy Note 10 មានរូបរាងបែបនេះ?

BY
Khmernote Media
March 7, 2019

Samsung Galaxy S10 និង S10 Plus ទើបតែបង្ហាញខ្លួន មិនទាន់បានមួយខែផង ហើយបើយើងលើកយក Galaxy Note 10 មកនិយាយពេលនេះ គឺវានៅឆ្ងាយបន្តិចហើយ តែយ៉ាងណាព័ត៌មានខ្លះៗក៏ដូចជារូបភាពគំរូរបស់ស្មាតហ្វូនកំពូលមួយនេះ ក៏បានលេចចេញមកបណ្ដើរៗហើយ ។ ហើយពេលនេះក៏បានលេចចេញមកនូវរូបភាពបែប 3D របស់ Galaxy Note 10 មកផងដែរ។ តាមរយៈរូបភាពបានបង្ហាញឲ្យឃើញនូវរូបរាងរបស់ Note 10 ស្រដៀងគ្នាទៅនឹង Galaxy S10 Plus 5G ដែរ គ្រាន់តែស្ថិតក្នុងទំរង់ជា Galaxy Note គឺវាមានប៊ិច SPen មកជាមួយ ។

ហើយយើងបានឃើញផ្នែកខាងក្រោយវាមានបំពាក់កាមេរ៉ាដល់ទៅបួនគ្រាប់ បើតាមការប៉ាន់ស្មានវាមានមុខងារមិនខុសពី S10 5G ប៉ុន្មាននោះទេ ។ បើទោះបីជាទូរស័ព្ទ Galaxy S10, S10 + និង S10e ទាំងអស់ចេញមកនៅសប្តាហ៍នេះក៏ដោយក៏ម៉ូដែល 5G នឹងមិនអាចប្រើបានទេរហូតដល់ពេលក្រោយនៅរដូវក្តៅ។ តាមពិតវាអាចនឹងបង្ហាញខ្លួនក្នុងរយៈពេលពីរបីសប្តាហ៍នៃការបង្ហាញ Note 10 ដូច្នេះវាអាចនឹងមានផ្នែកកាមេរ៉ារបស់ស្រដៀងគ្នា ។

Galaxy Note 10 ក៏ទំនងជានឹងមានអេក្រង់ Infinity-O និងមុខងារស្កេនក្រយ៉ៅដៃ Ultrasonic ដូចនឹងត្រកូល S10 ដែរ ។ សម្រាប់ S10 5G វាមានទំហំអេក្រង់ដល់ទៅ 6.7 អ៊ីញទៅហើយ ហើយយើងក៏ទន្ទឹងមើលដែរ ថាតើ Galaxy Note 10 នឹងមានទំហំអេក្រង់ធំជាង ឬក៏ប៉ុន Galaxy S10 5G ។ តែយ៉ាងណាក្ដី ព័ត៌មានរបស់ Galaxy Note 10 វាមិនទាន់មានអ្វីបង្ហាញមកឲ្យយើងច្បាស់ការនៅឡើយទេ គឺវាគ្រាន់តែស្ថិតក្នុងការប៉ាន់ស្មានតែប៉ុណ្ណោះ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ phonearena

Share This Post: