ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទីមួយ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ រយៈពេល៣ឆ្នាំ

    BY Nisaiy KN November 26, 2023
    សម្ដេចតេជោ ហ៊ុន សែន៖ បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទីមួយ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ រយៈពេល៣ឆ្នាំ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ផេកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទីមួយ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះ អស់រយៈពេល៣ឆ្នាំមក។

    សម្ដេចតេជោ សរសេរថា បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១។ ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីបុណ្យនេះអស់រយៈពេល៣ឆ្នាំមក។ សម្ដេចតេជោបន្តថា ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វារត្រើយខាងកើត ពេលនេះ គឺមានវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករមកពីគ្រប់ទិសទីមកកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។ សម្ដេចតេជោបានលើកឡើងថា ក្រៅពីការទស្សនាការប្រណាំងទូក ង នៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិព័រណ៍ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។ ទន្ទឹមនឹងការកម្សាន្តប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះក្រោមម្លប់សុខសន្តិភាពផងដែរ។

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា៖ «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំបែបនេះបាន»៕


    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: