ពិតជាគំរូល្អ! ក្រុមការងារសាប៊ូកក់សក់ CLEAR និងក្រុមក្មេងកំព្រាបានចូលរួមប្រមូលសំរាមបន្ទាប់ពីការប្រកួតមិត្តភាពអន្តរជាតិចប់
ភ្នំពេញ៖ យុវជនយុវនារីមួយក្រុមដែលមកពីសហគមន៍បណ្តុះបណ្តាលកុមារកំព្រា មានគ្នាប្រហែលជាង ២០នាក់បាននាំគ្នាប្រមូលសំរាមនៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំពិច កាលពីយប់ថ្ងៃសោរ៏ ទី ៩ខែមីនា នៅពេលដែលការប្រកួតមិត្តភាពអន្តរជាតិ CLEAR ត្រូវបានបញ្ចប់ ហើយចលនាស្ម័គ្រចិត្តនេះទទួលបានការគាំទ្រជាមួយកម្លាំងក្រុមការងាររបស់ក្រុមហ៊ុនសាប៊ូកក់សក់ CLEAR ផ្ទាល់ ។
យុវជន ចាន់ ហេង បានរៀបរាប់ពីអារម្មណ៍រំភើបបន្ទាប់ពីបានទស្សនាការប្រកួតរវាង ប្រទេសកម្ពុជា និង ប្រទេសបង់ក្លាដេសដោយផ្ទាល់ នៅពហុកីឡដ្ឋានជាតិអូឡាំពិចនាយប់នោះ ហើយលោកក៏យល់ឃើញថា វាជាការចូលរួមចំណែករបស់លោកជាពលរដ្ឋម្នាក់ផងដែរ ក្នុងការចូលរួមប្រមូលសំរាមទាំងនោះវិញ ដោយវាអាចក្លាយជាគំរូសម្រាប់អ្នកបោះសំរាមចោលផ្តេសផ្តាស និងអាចឲ្យពួកគាត់រៀនសូត្រហើយកែប្រែទង្វើរបស់ខ្លួនបាននៅពេលមកមើលការប្រកួតលើកក្រោយផង។
យុវនារី ណាវ៉ាន់ ដែលជាក្រុមគាំទ្រកម្ពុជាមកពីសហគមន៍ជាមួយគ្នា ហើយបានចូលរួមប្រមូលសំរាមនៅទីនោះ បានបញ្ចេញមតិផងដែរថាអំពើរដែលជាគំរូល្អហាក់នៅមានចំនួនតិចតួច តែទឹកចិត្តដែលបានចំណាយពេលផ្ទាល់ខ្លួន និង កម្លាំងដែលមានដើម្បីអោយពលរដ្ឋខ្មែរចេះផ្លាស់ប្តូរទំលាប់មិនល្អរបស់ខ្លួនចោល ដើម្បីកុំអោយបរទេសមើលងាយ។ លោកគ្រូ លី ស៊ុននី ដែលជាអ្នកដឹកនាំក្រុមយុវជនយុវនារី និង កុមារកំព្រា មកពីសហគមន៍បណ្តុះបណ្តាលកុមារកំព្រា បាននិយាយអមជាមួយនឹងស្នាមញញឹម ពេលដែលបានឃើញក្មេងជំនាន់ក្រោយមានការយល់ដឹង ហើយចូលរួមប្រមូលសំរាមទាំងអស់គ្នា។
ជាចុងក្រោយ លោកក៏សូមអរគុណជាពិសេសដល់ក្រុមហ៊ុនសាប៊ូកក់សក់ CLEAR ដែលបានអញ្ជើញក្មេងៗកំព្រាពីសហគមន៍របស់លោកទាំងអស់មានចំនួន ៥៨នាក់ អោយមានឱកាសបានមកទស្សនាផ្ទាល់ការប្រកួតអន្តរជាតិ CLEAR រវាង ប្រទេសកម្ពុជា និង ប្រទេសបង់ក្លាដេសនាយប់នោះ។
” alt=”” />



