បុរសម្នាក់ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ហៅមកសាកសួរបំភ្លឺ ករណីក្លែងបន្លំអត្ដសញ្ញាណរបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា នៅលេីបណ្ដាញសង្គមហ្វេសប៊ុក
(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) បានឱ្យដឹងថា បុរសម្នាក់ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អញ្ជេីញមកសាកសួរបំភ្លឺ បន្ទាប់ពីបានរកឃេីញថា បានក្លែងបន្លំអត្ដសញ្ញាណរបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ បានអញ្ជេីញឈ្មោះ ឈិន សាញ់ ភេទប្រុស មានទីលំនៅ ខេត្ដកំពង់ស្ពឺ ដេីម្បីមកសាកសួរបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើស បន្ទាប់ពីរកឃេីញថា បានយកឈ្មោះ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កេីតជាក្រុម (Group) នៅលេីបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានការអនុញ្ញាត និងបានចែករំលែកមាតិកា មិនសមរម្យ (អាសអាភាស) ដែលប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិ និងកិត្តិយសថ្នាក់ដឹកនាំដែលអាចធ្វេីអោយមានការភាន់ច្រឡំពីសំណាក់មហាជន។ តាមការសួរបញ្ជាក់ឈ្មោះ ឈិន សាញ់ បានសារភាពទទួលស្គាល់កំហុស សន្យាកែខ្លួនតទៅមុខទៀត និងបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈ។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់មុនបង្កើតគណនីបណ្តាញសង្គមដែលប្រើប្រាស់ឈ្មោះអ្នកដ៏ទៃដោយគ្មានការអនុញ្ញាត ដែលអាចប្រឈមនឹងការក្លែងអត្តសញ្ញាណ ដែលជាអំពីខុសច្បាប់៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា