កាន់តែមានសុវត្ថិភាពខ្ពស់! បន្ដិចទៀតដើម្បីអាចប្រើ Facebook បាន អ្នកត្រូវស្កេនមុខជាមុនសិន…
- March 10, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានចាប់ផ្ដើមធ្វើតេស្តសាកល្បងលើប្រព័ន្ធស្កេនមុខរបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ក្នុងចក្រភពអង់គ្លេស និងប៉ែកអ៊ឺរ៉ុប។ ដោយឡែក កាលពីចុងខែកុម្ភៈ កន្លងទៅ ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សនេះបានលើកឡើងថា ពួកគេបានចាប់ផ្ដើមធ្វើតេស្តលើមុខងារថ្មីក្នុងសប្ដាហ៍នេះ ដែលមានសមត្ថភាពអាចឲ្យអ្នកដែលជាម្ចាស់រូបភាពដែលត្រូវបង្ហោះ អាចមើលឃើញរូបភាពនោះដែរ បើទោះជាគេមិនបាន Tag ឲ្យក៏ដោយ។

ក្រោយមកនាយកផ្នែកការិយាល័យគ្រប់គ្រងឯកជនភាពរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់ថា មុខងារស្កេនមុខគឺកំពុងត្រូវបានឈានជើងចូលក្នុងប៉ែកអ៊ឺរ៉ុបហើយ ប៉ុន្ដែស្ថិតក្រោមជំនាន់ធ្វើតេស្តសាកល្បងនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាស្កេនមុខនេះ ត្រូវបានដំណើរការលើបណ្ដាប្រទេសផ្សេងៗទៀតរួចរាល់ហើយ ប៉ុន្ដែត្រូវបានបិទមិនឲ្យដំណើរការក្នុងចក្រភពអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀត។ ប៉ុន្ដែ ក្នុងឆ្នាំនេះ ក្រុមហ៊ុន Facebook មានបំណងដាក់មុខងារនេះឲ្យដំណើរការទូទាំងពិភពលោកតែម្ដង។
ប្រភព៖ metro
- Share This Post:








