ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ស្ថានភាពអាកាសធាតុនៅកម្ពុជា មានសីតុណ្ហភាពចុះត្រជាក់ពី២១-២៣°C

    BY Nisaiy KN January 14, 2024
    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ស្ថានភាពអាកាសធាតុនៅកម្ពុជា មានសីតុណ្ហភាពចុះត្រជាក់ពី២១-២៣°C

    (ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៖
    ១-តំបន់វាលទំនាប ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
    ២-តំបន់ខ្ពង់រាប ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៦ម៉ែត្រ/វិនាទី
    ⁃ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។
    ៣-តំបន់មាត់សមុទ្រ ៖
    ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី
    ⁃រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។
    អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: