ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមករា តម្លៃសាំងហក់ឡើងវិញបន្ដិច តម្លៃសាំងធម្មតា ៤ ២០០រៀល និងម៉ាស៊ូតតម្លៃ ៤ ១៥០រៀលក្នុង ១លីត្រ

    BY Nisaiy KN January 21, 2024
    ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមករា តម្លៃសាំងហក់ឡើងវិញបន្ដិច តម្លៃសាំងធម្មតា  ៤ ២០០រៀល និងម៉ាស៊ូតតម្លៃ ៤ ១៥០រៀលក្នុង ១លីត្រ

    (ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តម្លៃសាំងធម្មតា ត្រូវលក់តម្លៃ ៤ ២០០រៀល និងម៉ាស៊ូត នៅថេរដដែល តម្លៃលក់ ៤ ១៥០រៀលក្នុង១លីត្រ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពីថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពីថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀល និងប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ៕


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    Share This Post: