ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Apple នឹងចេញលក់ iPad ស៊េរីថ្មី ដែលមានទំហំអេក្រង់រហូតដល់ ១០,២ អ៉ីញ និង ១០,៥ អ៉ីញ

    BY Khmernote Media March 16, 2019
    Apple នឹងចេញលក់ iPad ស៊េរីថ្មី ដែលមានទំហំអេក្រង់រហូតដល់ ១០,២ អ៉ីញ និង ១០,៥ អ៉ីញ

    យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ iPad ស៊េរីថ្មីជំនាន់ទី ៧ របស់ខ្លួននៅក្នុងឆ្នាំនេះ ជាមួយនឹងបច្ចេកវិទ្យាទំនើបជាង និងទំហំអេក្រង់ធំជាង iPad ជំនាន់មុនៗផងដែរ។ តាមសារព័ត៌មានដែលគេទទួលបាន iPad ជំនាន់ទី ៧ ​របស់ក្រុមហ៊ុន Apple នឹងមាន ២ ម៉ូឌែល គឺ iPad 7th ដែលមានទំហំអេក្រង់ ១០,២ អ៉ីញ និង iPad non-Pro ដែលមានអេក្រង់ទំហំ ១០,៥ អ៉ីញ។

    បើធៀបទៅនឹង iPad ស៊េរីមុនៗ គឺមានទំហំអេក្រង់ធំអស់ត្រឹមតែ ៩,៧ ប៉ុណ្ណោះ។ យ៉ាងណាក្តី iPad ជំនាន់ទី ៧ ទាំង ២ ម៉ូឌែលនេះ នឹងមិនត្រូវចេញលក់ក្នុងពេលតែមួយនោះទេ តែអាចមុនក្រោយគ្នាតែបន្តិចប៉ុណ្ណោះ។ សម្រាប់ iPad ទាំង ២ ម៉ូឌែលនេះ ត្រូវបានគេរាយការណ៍ថា នឹងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ មិនចាញ់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយឡើង។ ចំពោះតម្លៃរបស់វាវិញ ត្រូវបានគេធ្វើការប៉ាន់ស្មានថា អាចមានតម្លៃរហូតដល់ ៩៩៥ ដុល្លារ សម្រាប់ iPad 7th និងតម្លៃ ១២៤៥ ដុល្លារ សម្រាប់ iPad non-Pro៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay