ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ប្រកាសរកឃើញជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែមទៀត
BY Nisaiy KN
February 11, 2024
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែម។

ក្រសួងបានបន្ថែមទៀតថា ” សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថាមានករណីជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែមទៀត មានទីលំនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះ អឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ដែលបានរកឃើញសរុបមានចំនួន ៩ករណី៕


អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា