អន្តរជាតិ

អាជ្ញាធរថៃបានណែនាំឲ្យបុគ្គលិកមួយចំនួននៅក្នុងក្រុងបាងកកធ្វើការងារពីផ្ទះដើម្បីចៀសវាងហានិភ័យពីបញ្ហាខ្យល់កខ្វក់PM2.5

BY
Pheakdey
February 15, 2024

ថៃ៖ អាជ្ញាធរថៃនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈនេះបានណែនាំឲ្យបុគ្គលិកបម្រើការងារនៅតាមក្រុមហ៊ុននិងស្ថាប័នមួយចំនួនក្នុងទីក្រុងបាងកកគួរធ្វើការងារពីផ្ទះដើម្បីចៀសវាងហានិភ័យពីបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ បញ្ហាខ្យល់កខ្វក់ដែលកំពុងកើតមាននៅក្នុងទីក្រុងបាងកកនៅពេលនេះគឺបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 ឬជាបញ្ហាដែលនៅក្នុបរិយាកាសមានផ្ទុកទៅដោយលម្អងធូលីនិងផ្សែងពុលច្រើនលើសពីកម្រិតស្តង់ដារសុខភាព។

បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់ខាងលើនេះអាចបន្តអូសបន្លាយដល់ថ្ងៃទី១៦ ខែកុម្ភៈ ខណៈមានខណ្ឌចំនួន ២០នៅក្នុងទីក្រុងបាងកកដែលនឹងត្រូវរងនូវផលប៉ះពាល់ពីបញ្ហានេះខ្លាំងជាងគេ។ នៅក្នុងខណ្ឌទាំង​ ២០នោះទៀតសោធ គឺជាតំបន់ដែលមានក្រុមហ៊ុនចំនួន ១៥១ផ្សេងគ្នា និងមានបុគ្គលិកសរុបប្រមាណជា ៦០,០០០នាក់ ដែលនឹងត្រូវរងនូវផលប៉ះពាល់។ សូមបញ្ជាក់ជូនថា បើយោងតាមទៅតាមគេហទំព័រ IQAir ដែលបានសិក្សាពីគុណភាពបរិយាកាសក្នុងទីក្រុងនានានៅជុំវិញពិភពលោកនោះបានកំណត់ថា ទីក្រុងបាងកកគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ១០ ដែលមានការបំពុលបរិយាកាសខ្លាំងជាងគេបំផុតនៅលើពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: