ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បញ្ជាឱ្យបង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត និងក្លឹបកំសាន្ត លួចផ្តល់ទីតាំងឱ្យប្រើប្រាស់សារធាតុខុសច្បាប់

    BY Khmernote Media February 16, 2024
    ស្នងការរាជធានីភ្នំពេញ បញ្ជាឱ្យបង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត និងក្លឹបកំសាន្ត លួចផ្តល់ទីតាំងឱ្យប្រើប្រាស់សារធាតុខុសច្បាប់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅលើការបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងផ្សងសំណាង។

    ដោយដាក់បទបញ្ជាដូចខាងក្រោម៖
    ១.បង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត។
    ២.ល្បែងផ្សងសំណាង ដែលហួសសុពលភាព អាជ្ញាប័ណ្ណ ត្រូវណែនាំឱ្យបង្ក្រាប។
    ៣.ល្បែងផ្សងសំណាងមានអាជ្ញាប័ណ្ណស្របច្បាប់ ប៉ុន្តែធ្វើអាជីវកម្មខុសទីតាំងអាជ្ញាប័ណ្ណត្រូវធ្វើការបង្ក្រាប។
    ៤. បង្កើតក្រុមការងារតាមដានត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លឹបកំសាន្តដែលលួចផ្តល់ទីតាំងឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay