សិស្សគេចសាលាមិនចូលរៀនចំនួន ៤នាក់ ត្រូវបាននគរបាលស្រុកពាមរក៍ ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា
- February 16, 2024
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា សិស្សគេចសាលា ៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ។

ការអនុវត្តវិធានការប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខណៈកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ កំពុងល្បាត និងធ្វើរដ្ឋបាលចំហ នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍ ទើបប្រទះឃើញ និងហៅមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ ៕










- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






