អន្តរជាតិ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងឲ្យមានសេរីភាពជាធម្មតាវិញនៅក្នុងថ្ងៃទី១៨ ខែកុម្ភៈ

BY
Pheakdey
February 17, 2024

ថៃ៖ នៅទីបំផុតលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងឲ្យមានសេរីភាពជាធម្មតាវិញនៅក្នុងថ្ងៃទី១៨ ខែកុម្ភៈស្អែកនេះហើយ នេះបើយោងតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រីថៃ ស្រេតថា ថាវីស៊ីននៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះ។​ គិតត្រឹមពេលនេះមហាសេដ្ឋីនយោបាយដ៏មានឥទ្ធិពលរូបនេះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺក្នុងនាមជាអ្នកទោសដែលបានស្នើសុំនៅក្រៅឃុំព្រោះបញ្ហាសុខភាព។

គួររម្លឹកជូនថា​ ការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃកាលពីអំឡុងឆ្នាំ២០០១ដល់ឆ្នាំ២០០៦រូបនេះត្រូវបានធ្វើឡើងបន្ទាប់ពីរូបលោកបានវិលត្រលប់មកប្រទេសកំណើតវិញបានរយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះ ខណៈនាពេលកន្លងមករូបលោកត្រូវតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ៨ឆ្នាំ តែក្រោយមកព្រះមហាក្សត្រថៃបានជួយបន្ថយទោសនេះមកសល់ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ។ សូមរម្លឹកជូនថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្របានធ្វើការនិរទេសខ្លួនចេញពីប្រទេសថៃអស់រយៈពេល ១៥ឆ្នាំបន្ទាប់ពីរបបយោធាថៃធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: