អន្តរជាតិ

កាសែតអន្តរជាតិល្បីៗកំពុងចាប់អារម្មណ៍សិប្បកម្មកែច្នៃសម្បកដបប្លាស្ទិកទៅជាអំបោសនៅកម្ពុជា

BY
Pheakdey
February 17, 2024

កាសែតអន្តរជាតិល្បីៗមួយចំនួនដូចជា The Strait Time, Bangkok Post និង Reuters សុទ្ធតែបានចុះផ្សាយអត្ថបទអំពីការកែចៃសម្បកដបប្លាស្ទិកឲ្យក្លាយជាអំបោសពីសំណាក់ពលរដ្ឋកម្ពុជា ខណៈពលរដ្ឋនៅកម្ពុជាមួយចំនួនហាក់មិនបានចាប់អារម្មណ៍អំពីសិប្បកម្មថ្មីមួយនេះឡើយ។ បើតាមប្រភពខាងលើនេះបានបញ្ជាក់ថា សិប្បកម្មផលិតអំបោសដ៏គួរឲ្យចាប់រម្មណ៍នេះមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ​ ហើយក្នុងពេលបច្ចុប្បន្ននេះគេមានសមត្ថភាពអាចផលិតអំបោសបានប្រមាណជា​​ ៥០០ ក្នុងមួយថ្ងៃ។

ប្រភពខាងលើបានបន្តទៀតថា ក្នុងរយៈពេល ១១ខែចុងក្រោយនេះ សិប្បករខ្មែរបានកែច្នៃសម្បកដបប្លាស្ទិកជាមធ្យមចំនួន ៥,០០០ដបក្នុងមួយថ្ងៃឲ្យក្លាយឲ្យទៅជាអំបោស ខណៈបើគិតជាទម្ងន់សរុបរបស់ដបបា្លស្ទិកទាំងនោះគឺមានទម្ងន់ប្រមាណជា ៤០តោន ដែលវាមានន័យថា ពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយកាក់សំណល់ប្លាស្ទិកនៅកម្ពុជា។ ក្រៅតែពីបានរួមចំណែកជួយថែរក្សាបរិស្ថានឲ្យបានល្អប្រសើរហើយ សិប្បកម្មផលិតអំបោសពីដបប្លាស្ទិកនេះក៏បានជួយបង្កើតការងារដល់ក្រុមអ្នកកែចៃមួយចំនួននិងបង្កើតឱកាសរកប្រាក់ចំណូលដល់ក្រុមអ្នកលក់ជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ជូនថា អំបោសធ្វើពីដបប្លាស្ទិកនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ១០,០០០រៀល និង ១៥,០០០រៀលតាមទំហំតូច​និងធំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time, Bangkok Post និង Reuters

 

Share This Post: