ស្អាតណាស់! ស្នាដៃគំនូរសិល្បៈវប្បធម៌ខ្មែរ ត្រូវបានលេចជារូបរាងនៅលើទឹកដីអូស្ត្រាលី
- February 19, 2024
អូស្ត្រាលី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ស្នាដៃគំនូរសិល្បៈខ្មែរដ៏អសា្ចរ្យ ត្រូវបានគូរនៅលើជញ្ជាំងអគារ PCYC នៅតំបន់ McBurney Rd Cabramatta ប្រទេសអូស្ត្រាលី ដោយវិចិត្រករ Hun Sopheak។ គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅក្នុងពេលឆាប់ៗនេះ។

ការគូររូបភាពសិល្បៈវប្បធម៌ខ្មែរ ជាការរួមចំណែកនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរយើង ហើយក៏ជាឱកាសមួយក្នុងការអបអរសាទរទិវាវប្បធម៌ជាតិដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ៣ ខែមីនាខាងមុខនេះផងដែរ ៕







- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






