ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តរតនគិរី បញ្ជាឱ្យផ្អាកល្បែងស៊ីសងតាមទូរទស្សន៍អនឡាញ នៅទូទាំងខេត្តរតនគិរីជាបណ្តោះអាសន្ន

    BY Khmernote Media February 19, 2024
    អភិបាលខេត្តរតនគិរី បញ្ជាឱ្យផ្អាកល្បែងស៊ីសងតាមទូរទស្សន៍អនឡាញ នៅទូទាំងខេត្តរតនគិរីជាបណ្តោះអាសន្ន

    ខេត្តរតនគិរី៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការបញ្ជាតាមប្រព័ន្ធតេឡេក្រាម បានឲ្យនគរបាលប៉ុស្តិ៍និងអធិការនគរបាលស្រុកទាំងអស់ ត្រូវបញ្ឈប់មិនឲ្យមានបើកល្បែងស៉ីសងតាមទូរទស្សន៍អនឡាញ(ឆ្នោតឡូតូ)ទាំងអស់ផ្អាកជាបណ្តោះអាសន្ន។ រង់ចាំការណែនាំជាថ្មីពីប្រមុខរាជរដ្ឋាភិបាល ព្រោះនៅខេត្តដទៃៗគេបានធ្វើអញ្ចឹងហើយដែរ សូមផ្អាកបណ្តោះអាសន្នសិនរងចាំបទបញ្ជាថ្មី។

    ការបញ្ជារបស់ឯកឧត្តម អភិបាលខេត្តធ្វើឡើងបន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យអភិបាលគណអភិបាលរាជធានី,ខេត្ត បានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណក្នុងការផ្តល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន ជាមួយគ្នានោះបានឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជាចំណុះឲ្យក្រសួងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរ រួមបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញនិងរៀបចំឡើងវិញ រួមទាំងគោលការណ៍និងការគ្រប់គ្រង ល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។

    សម្តេចបានដាក់បញ្ជាអោយ អភិបាល គណៈអភិបាលរាជធានី,ខេត្តចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីនៅមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ការដកអាជ្ញាប័ណ្ណក្នុងខេត្ត រឺនៅទូទាំងប្រទេសតែម្តង៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay