លោក ដូណាល់ ត្រាំ ដាក់លក់ស្បែកជើងដែលម៉ាកយីហោផ្ទាល់ខ្លួនរបស់គាត់ ខណៈតម្លៃវិញអាចមានដល់ខ្ទង់ ៤០០ដុល្លារក្នុងមួយគូ
- BY
- Pheakdey
- February 19, 2024
អាមេរិក៖ លោក ដូណាល់ ត្រាំ ដែលកំពុងតែត្រូវបានតុលាការក្រុងញូវយ៉កបង្គាប់ឲ្យបង់ប្រាក់ចំនួន ៣៣៥លានដុល្លារនោះ ស្រាប់តែបានបង្ហាញខ្លួនក្នុងសន្និបាតស្បែកជើងនៅទីក្រុង Philadelphia គួរឲ្យភ្ញាល់ផ្អើលបំផុត ពោលគឺរូបគាត់ហាក់មិនបានភ័យខ្លាចនឹងការបង្គាប់របស់តុលាការឡើយ តែគាត់បែរជាមកប្រកាសលក់ស្បែងជើងដែលជាម៉ាកយីហោផ្ទាល់របស់ខ្លួនរបស់គាត់យ៉ាងព្រងើយទៅវិញ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្បែកជើងដែលលោក ដូណាល់ ត្រាំ កំពុងតែដាក់លក់នោះគឺជាស្បែកជើងប៉ាតា ដែលមានជាច្រើនជម្រើស។

ប្រភពខាងលើបានបញ្ជាក់ថា ស្បែកជើងប៉ាតាដែលជាម៉ាកយីហោផ្ទាល់របស់លោក ដូណាល់ ត្រាំ នោះមានឈ្មោះថា “Never Surrender High-Top” ដែលមានប្រភេទផ្សេងៗមួយចំនួនទៀតដូចជាដូចជា Trump Water, Trump Vodka និង Trump Steaks។ ចំពោះតម្លៃរបស់ស្បែកជើងវិញក៏មានផ្សេងៗគ្នាទៅតាមប្រភេទនៃស្បែកជើងនីមួយៗដែរ ដោយមានតម្លៃចាប់ពីខ្ទង់ ១០០ដុល្លាររហូតដល់ខ្ទង់ ៤០០ដុល្លារ។ គួររម្លឹកថា ការដាក់លក់ផលិតផលទៅកាន់អ្នកគាំទ្ររបស់ខ្លួនពីសំណាក់លោក ដូណាល់ ត្រាំ គឺមិនមែនជារឿងថ្មីឡើយ ដោយនាពេលកន្លងមករូបលោកធ្លាប់បានដាក់លក់នូវអាវយឺត មួក ពែង កាត និងវត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើនទៀតដោយមានបន្ថែមនូវពាក្យថា “Never Surrender” (មិនចុះចាញ់) ដែលជាសារនយោបាយដ៏សំខាន់មួយដែលរូបគាត់តែងនិយាយទៅកាន់អ្នកគាំទ្រនៅទូទាំងសហរដ្ឋអាមេរិក៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






