អន្តរជាតិ

មនុស្ស ២នាក់បានបាត់បង់ជីវិត និង ២នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍បាក់ស្ពានដ៏កម្រមួយនៅហូឡង់

BY
Pheakdey
February 22, 2024

ហូឡង់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងនៅក្នុងប្រទេសហូឡង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃពុធ ទី២១ ខែកុម្ភៈនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ នៅមានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។

ប្រភពខាងលើបានបន្តថា ស្ពានដែលបានបាក់ខាងលើនេះគឺជាស្ពានដែលកំពុងស្ថិតនៅក្រោមការសាងសង់ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងរងរបួសទាំង​៤នាក់ខាងលើនេះគឺសុទ្ធតែជាកម្មករកំពុងបម្រើការងារនៅក្នុងការដ្ឋានសាងសង់ស្ពានខាងលើនេះផ្ទាល់តែម្តង។ គួរកត់សម្គាល់ថា ហេតុការណ៍គ្រោះថ្នាក់ដូចខាងលើនេះកម្រងនឹងកើតមាននៅក្នុងប្រទេសហូឡង់ណាស់ ដ្បិតនាពេលកន្លងមកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងប្រទេសមួយនេះតែងត្រូវបានធ្វើឡើងប្រកបដោយគុណភាពនិងបច្ចេកទេសខ្ពស់បំផុត ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធទាំងនោះមានអាយុកាលប្រើប្រាស់យូរអង្វែងណាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: