ព័ត៌មានជាតិ

ឱកាសល្អ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសប្រឡងជ្រើសរើសបុគ្គលិកចូលបម្រើការងារក្នុងក្របខណ្ឌ«រ.ទ.ស.ភ» ចំនួន ១៤១រូប ផុតកំណត់នៅថ្ងៃទី៧ ខែមីនានេះ

BY
Khmernote Media
February 22, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១៤១រូប សម្រាប់ឆ្នាំ២០២៤។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ១៤១រូប សម្រាប់ឆ្នាំ២០២៤ ដែលមានមុខជំនាញចំនួន ៤២មុខ។

– ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://shorturl.at/cjklp
– កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
– ពេលព្រឹក ៖ ០៨:៣០នាទី – ១១:៣០នាទី
– ពេលរសៀល៖ ១៤:០០នាទី – ១៦:០០នាទី
– កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:០០នាទី។
– ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិត៖
សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ។

ទីតាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://shorturl.at/aEGS8
គេហទំព័រ ៖ http://www.ppwsa.com.kh
ហ្វេសប៊ុកផេក ៖ https://www.facebook.com/ppwsa.com.kh
ទូរស័ព្ទ ៖ ០៩៨ ៥៨៩ ១៩៤ / ០១២ ៨៩៨ ៨០៤ ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

Share This Post: