អន្តរជាតិ

មនុស្ស​ ១៥នាក់បានបាត់បង់ជីវិត និង ៤៤នាក់រងរបួសក្នុងហេតុការណ៍ភ្លើងឆេះខុនដូមួយកន្លែងនៅប្រទេសចិន

BY
Pheakdey
February 24, 2024

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥​នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារខុនដូមួយកន្លែងនៅក្នុងប្រទេសចិន​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ។ អគារខុនដូដែលជាកន្លែងកើតហេតុនោះមានកម្ពស់ ៤៤ជាន់ និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Nanjing ភាគខាងកើតប្រទេសចិន។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ នៅមានមនុស្សចំ​នួន ៤៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ខណៈពួកគេត្រូវបានក្រុមអ្នកជួយសង្គ្រោះនាំយកទៅព្យាបាលនៅមន្ទីរពេទ្យទាំងអស់។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា អគ្គីភ័យបានផ្តើមឆាបឆេះនៅម៉ោង ៦ព្រឹកកាលពីថ្ងៃម្សិលមិញនេះ ហើយរហូតដល់ម៉ោង ២រសៀល ទើបក្រុមអ្នកជួយសង្គ្រោះអាចពន្លត់ភ្លើងបានទាំងស្រុង។ រហូតមកទល់នឹងពេលនេះអាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបានបង្កឲ្យមានភ្លើងឆេះ និងអ្នកត្រូវទទួលខុសត្រូវចំពោះហេតុការណ៍អកុសលនេះនៅឡើយទេ៕

អត្ថបទ៖​ភក្តី

ប្រភព៖ The Strait Time

Share This Post: