បុរសថៃម្នាក់ទៅវាយតប់ព្រះសង្ឃមួយអង្គផ្អើលពេញវត្តព្រោះតែខឹងព្រះសង្ឃអង្គនោះប្រាប់លេខឆ្នោតគាត់ខុស (មានវីដេអូ)
- BY
- Pheakdey
- February 29, 2024
ថៃ៖ បុរសម្នាក់បានទៅវាយតប់ព្រះសង្ឃមួយអង្គយ៉ាងចាស់ដៃដល់ក្នុងវត្ត ព្រោះតែគាត់ខឹងព្រះសង្ឃអង្គនោះប្រាប់លេខឆ្នោតគាត់ខុស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz។ វីដេអូនៃហេតុការណ៍ត្រូវបានគេចែករំលែកយ៉ាងផុសផុលនៅតាមបណ្តាញសង្គម ខណៈគេមិនបានដឹងច្បាស់អំពីអត្តសញ្ញាណរបស់បុរសជាជនបង្កហេតុនិងព្រះសង្ឃ ដែលជាជនរងគ្រោះនោះទេ។

យ៉ាងណាក្តី បើតាមគណនី Facebook ឈ្មោះ 阿叶圣物介绍 ដែលជាអ្នកបង្ហោះវីដេអូនេះមុនគេបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសថៃ ហើយទាំងព្រះសង្ឃនិងបុរសជាជនបង្កហេតុនោះគឺសុទ្ធតែជាពលរដ្ឋថៃ ខណៈពុំមានការបញ្ជាក់អំពីឈ្មោះវត្តអារាម ដែលជាកន្លែងកើតហេតុនោះទេ។ ប្រភពខាងលើបានបន្តថា ក្រោយមកសុំលេខឆ្នោតពីព្រសង្ឃ បុរសជាជនបង្កហេតុបានទៅខ្ចីលុយគេយ៉ាងច្រើនដើម្បីទៅទិញឆ្នោតហើយនៅពេលដែលឆ្នោតចេញមកខុសនោះគឺគាត់បានជំពាក់លុយគេយ៉ាងច្រើនផងដែរ ទើបបានជាគាត់កើតមានអារម្មណ៍មិនសប្បាយចិត្តហើយក៏នឹកខឹងដល់ព្រះសង្ឃដែលជាអ្នកប្រាប់លេខឆ្នោតនោះ ហើយចុងក្រោយឥទ្ធិពលនៃកំហឹងក៏បានជំរុញឲ្យគាត់ហ៊ានទៅវាយតប់ព្រះសង្ឃអង្គនោះតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






