គិតម៉េចដែរ បើ iPhone អាចបត់បានមានរូបរាងបែបនេះ?
- March 19, 2019
ការវិភាគមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនស្រាវជ្រាវរបស់កូរ៉េហៅថា CGS-CIMB Group កាលពីឆ្នាំទៅបានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតចុងក្រោយគេបង្អស់ ដែលដាក់បញ្ចូលទូរស័ព្ទអាចបត់ចូលគ្នាបាន។ វានឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំ 2020 ក្នុងកំឡុងខែកញ្ញា ។ គេបានឃើញប៉ាតង់ជាច្រើន ដែល Apple បានដាក់ពាក្យស្នើសុំ តែយើងមិនដឹងថា Apple នឹងស្នើចាប់យកអ្វីឲ្យប្រាកដនោះទេ ។ តែគ្រប់គ្នារំពឹងថា Apple នឹងផលិតស្មាតហ្វូនដែលអាចបត់បានដូច Samsung និង Huawei ដែរ ។

អ្នករចនាក្រាហ្វិកម្នាក់ឈ្មោះ Antonio De Rosa បានរចនានូវគំនិត ដែល iPhone អាចបត់បាន ដែលបង្ហាញពីអ្វីដែលគាត់បានរំពឹងទុកនៅលើឧបករណ៍មួយនោះ ។ តាមការចនា iPhone ដែលអាចបត់បានវាមិនមានអេក្រង់ខាងក្រៅដូចទៅនឹង Samsung នោះទេ និងមានកម្រាស់ស្ដើង អេក្រង់ទំហំ 6.6 អ៊ីញ ប្រភេទ AMOLED ជាមួយនឹងក្បាលឆក តែនៅពេលដែលយើងបើកវាឡើងមក វានឹងមានទំហំអេក្រង់ 8.3 អ៊ីញ ខាងមុខវាមានកាមេរ៉ាពីរគ្រាប់ មួយមានទំហំ 10មេហ្គាភិចសែល និងមួយគ្រាប់ទៀតទំហំ 8មេហ្គាភិចសែល សម្រាប់ជួយបន្ថែមកម្រិតព្រាល ។ សម្រាប់កាមេរ៉ាខាងក្រោយ វាបានបំពាក់នូវកាមេរ៉ាបីគ្រាប់ ទំហំ 12មេហ្គាភិចសែល ថតប្លង់ទូលាយ Aperture 1.5 – 2.4 មួយគ្រាប់ទៀតជាប្រភេទ Telephoto ទំហំ 12 មេហ្គាភិចសែល និងចុងក្រោយមានទំហំ 16 មេហ្គាភិចសែល ដែលអាចពង្រីករូបភាពចូលបានដល់ទៅ៣ដង ។

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនជាច្រើនបានផលិតនូវស្មាតហ្វូនប្រភេទបត់ ដែលមានតម្លៃថ្លៃកប់តែម្ដង តែក្នុងនោះគេក៏សង្កេតឃើញថាក្រុមហ៊ុនចិន Xiaomi បានបញ្ចេញនូវស្មាតហ្វូនប្រភេទបត់តែតម្លៃគឺទាបជាងក្រុមហ៊ុនផ្សេងៗទៀតច្រើនដែរ ។ ក្រុមហ៊ុន Apple ត្រូវបានគែរំពឹងថា នឹងបង្ហាញស្មាតហ្វូន 5G ដំបូងរបស់ខ្លួននៅឆ្នាំផងដែរ ដូច្នេះវាអាចទៅរួចដែលថា iPhone អាចនឹងបញ្ចេញស្មាតហ្វូនប្រភេទបត់ ដូចទៅនឹង Samsung, Huawei ផងដែរ និងប្រើប្រាស់បន្ទះអេក្រង់ OLED ដែលអាចបត់បាន។ ខាងក្រោមនេះគឺជារូបរាងមិនផ្លូវការ iPhone អាចបត់បាន ដែលត្រូវបានគេច្នៃឡើង៖
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ phonearena
- Share This Post:






