ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួង​អប់រំ សហការជាមួយ​ស្ថាប័ន និងដៃគូ​ពាក់ព័ន្ធ នឹងរៀបចំ​ពិព័រណ៍​សៀវភៅ​ មាន​រយៈពេល ៣ថ្ងៃ ដើម្បីចូលរួម​អបអរសាទរ​ទិវា​ជាតិ​អំណាន​លើកទី៩

    BY Nisaiy KN March 3, 2024
    ក្រសួង​អប់រំ សហការជាមួយ​ស្ថាប័ន និងដៃគូ​ពាក់ព័ន្ធ  នឹងរៀបចំ​ពិព័រណ៍​សៀវភៅ​ មាន​រយៈពេល ៣ថ្ងៃ ដើម្បីចូលរួម​អបអរសាទរ​ទិវា​ជាតិ​អំណាន​លើកទី៩

    (ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និងកីឡា សហការជាមួយ​ស្ថាប័ន និងដៃគូ​ពាក់ព័ន្ធ នឹងរៀបចំ​ពិព័រណ៍​សៀវភៅ​ ដែលមានរយៈពេល៣ថ្ងៃ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​អំណាន​លើកទី៩ ក្រោមប្រធានបទ៖ « អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត »។

    យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ បានឱ្យដឹង​ថា ពិព័រណ៍​សៀវភៅ នឹងប្រព្រឹត្តទៅ​ចំនួន៣ថ្ងៃ (ចាប់ពី​ថ្ងៃទី ០៩-១០-១១ ខែមីនា ឆ្នាំ២០២៤ នៅវេលា​ម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់ នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា) ។

    ក្រសួង​អប់រំ បញ្ជាក់​ថា៖ «សូមចូលរួម​ឱ្យបាន​កុះករ ដើម្បីជាចំណែក​ក្នុងការលើកស្ទួយ​ដល់​ការអាន និងតែងនិពន្ធ​សៀវភៅ​នៅ​កម្ពុជា និងដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់បេក្ខជន​ ដែលមកពី​ទូទាំង​ប្រទេសក្នុង​ការប្រកួត​ប្រជែង​ផ្នែក​អំណាន តែងនិពន្ធ សូត្រ​កំណាព្យ និង​ស្មូត្រ»។

    ពិព័រណ៍​សៀវភៅ នេះសហការរៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និងសហការរៀបចំ​ដោយដៃគូ​ឧបត្ថម្ភ​ជាច្រើន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: