ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកែប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន​លេីកទី១២​ ឆ្នាំ២០២៤-២០២៦

    BY Nisaiy KN March 3, 2024
    រដ្ឋបាលខេត្តកែប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន​លេីកទី១២​ ឆ្នាំ២០២៤-២០២៦

    (កែប)៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែ រួមជាមួយព្រះសង្ឃ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤នៅជុំវិញក្រុងកែប។

    លោក ក៏បានបង្ហោះសារនៅលើគណនីយផេកផងដែរថា៖ “មោទនភាព​ខេត្តកែប​! ​អបអរសាទរ​ទិវា​ជាតិ​ទីក្រុងស្អាតលេីកទី១២​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ​ “ទីក្រុង​ស្អាត​ដេីម្បី​ទេសចរណ៍​”​ និង​ពិធី​ដង្ហែ​ពាន​រង្វាន់ជ័យលាភី​ “ក្រុងកែប​ ខេត្តកែប​ ទទួល​បានពាន​រង្វាន់​ស្តង់ដារទីក្រុងទេសចរណ៍​ស្អាតអាស៊ាន​ ២០២៤-២០២៦”​។

    បន្ថែមផងដែរថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជាទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦ រួមមាន៖ ក្រុងកែប ក្រុងកំពត និងខណ្ឌដូនពេញ។ ពិធីប្រកាសជ័យលាភីខាងលើធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

    ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានណែនាំដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធបន្តផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍បន្ថែមទៀត និងបានស្នើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត បន្តខិតខំរក្សាពានរង្វាន់នេះឲ្យបាននាពេលបន្តបន្ទាប់ទៀត៕














    ប្រភព៖ រដ្ឋបាលខេត្តកែប

    Share This Post: