ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    សែនស្រណោះ! នេះគឺជាពាក្យសុំបម្រើការងារដំបូងរបស់លោក Steve Jobs តាំងពីឆ្នាំ1973 មុនពេលក្លាយជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple

    BY Khmernote Media March 12, 2018
    សែនស្រណោះ! នេះគឺជាពាក្យសុំបម្រើការងារដំបូងរបស់លោក Steve Jobs តាំងពីឆ្នាំ1973 មុនពេលក្លាយជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple

    កាលពីប៉ុន្មានសប្ដាហ៍មុន ពាក្យសុំបម្រើការងាររបស់លោក Steve Jobs តាំងពីជំនាន់ឆ្នាំ1973 ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ RR Auction។ ដោយឡែក ទាក់ទងទៅនឹងបែបបទសុំការងារនោះគឺមានតម្លៃរហូតដល់ទៅ $50,000 ឯណោះសម្រាប់ពេលបច្ចុប្បន្ន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ វាមានបង្ហាញពីការស្នើរសុំការងាររបស់លោក Steve Jobs មុនពេលក្លាយជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple តាមបែបសាមញ្ញៗដូចគ្នាទៅនឹងសិស្សវិទ្យាល័យផ្សេងៗទៀតដែរ។

    មុនពេលចូលទៅដល់ការស្នើរសុំការងាររបស់លោក Jobs មានរឿងរាវជាច្រើនបានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ70 ដែលយើងទាំងអស់គ្នាអាចនឹងមិនដឹង។ កាលពីឆ្នាំ1972 លោក Jobs បានចុះឈ្មោះចូលរៀនក្នុងមហាវិទ្យាល័យ Reed ផ្នែកសិល្បៈសេរីនៅក្នុងរដ្ឋ Oregon។ ប៉ុន្ដែ លោកមិនបានរៀនដល់ចប់ឡើយ ពោលគឺត្រឹមមួយឆមាសលោកក៏សម្រេចចិត្តបោះបង់ចោល។ ក្រោយមក ថ្វីបើលោក Jobs សម្រេចិត្តឈប់ តែលោកនៅតែរស់នៅក្នុងសាលានោះអស់រយៈពេល 18ខែបន្ថែមទៀត ដែលជាហេតុនាំឲ្យមានរឿងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនកើតឡើងលើរូបគាត់។

    ទាក់ទងទៅនឹងការបោះបង់ចោលការសិក្សារបស់ខ្លួន គាត់បានពន្យល់ថា៖ “6ខែ ក្រោយមក ខ្ញុំមិនសង្កេតឃើញតម្លៃវាសោះ។ ខ្ញុំពិតជាមានគំនិតទទេរស្អាត ទាក់ទងទៅនឹងអ្វីដែលខ្ញុំត្រូវធ្វើក្នុងជីវិត ហើយសម្រាប់មហាវិទ្យាល័យ ក៏ហាក់ដូចជាមិនអាចជួយអ្វីខ្ញុំបានដែរ។ ក្រៅពីនេះ ខ្ញុំក៏បានចំណាយប្រាក់ទាំងអស់ដែលឪពុកម្ដាយខ្ញុំខំសន្សំពេញមួយជីវិត ដូចនេះខ្ញុំក៏សម្រេចចិត្តបោះបង់ចោលតែម្ដងទៅ។”

    ស្របពេលជាមួយនឹងការលើកឡើងនេះ ពាក្យសុំបម្រើការងាររបស់លោក Jobs ត្រូវបានបង្ហាញ ដោយមានភ្ជាប់មកជាមួយនឹងវិធីសាស្ត្រនៃការសុំបម្រើការងារ ដូចគ្នាទៅនឹងសិស្សដទៃទៀតដែរ។ គ្រានោះ Jobs គឺជា English Lit តែអ្វីដែលអស្ចារ្យបំផុតនោះគឺលោកបញ្ជាក់ថា ខ្លួនចេះផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច និងវិស្វករឌីហ្សាញ។ លើសពីនេះទៅទៀត Jobs ក៏បានបន្ថែមថា ខ្លួនមានបទពិសោធន៍ផ្នែកកុំព្យូទ័រ និងគិតលេខបានរហ័សផងដែរ។

    គួរបញ្ជាក់ផងដែរថា ពុំមានការបង្ហាញណាមួយ ទាក់ទងទៅនឹងការងារដែលលោក Jobs បានស្នើរសុំឡើយ ប៉ុន្ដែ គាត់បានចាប់ផ្ដើមធ្វើការនៅឯក្រុមហ៊ុន Atari ក្នុងឆ្នាំ1974 ជាមួយនឹងលោក Steve Wozniak។

    Fu

    ប្រភព៖ bgr

    Share This Post:
    MPO4D jitutoto mpo4d Mpoplay