ខ្មែរណូត

ស្វែងរក

  • PR

    Vivo V15 បង្ហាញខ្លួនក្នុងតម្លៃ $359 មកជាមួយនឹងកាដូយ៉ាងសន្ធឹកសន្ធាប់!!!!

    BY Khmernote Media March 19, 2019
    Vivo V15 បង្ហាញខ្លួនក្នុងតម្លៃ $359 មកជាមួយនឹងកាដូយ៉ាងសន្ធឹកសន្ធាប់!!!!

    ក្រុមហ៊ុន vivo កាន់តែទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយនេះយើងឃើញថាម៉ូឌែល V15|V15Pro ទទួលការជាវនិងកម្ម៉ង់គួរឲ្យកត់សម្គាល់ដែលលើសម៉ូឌែល Flagship មុនៗពីរដង។ ម៉ូឌែល V15|V15Pro គឺធ្វើឲ្យអ្នកប្រើប្រាស់រំជួលចិត្តជាមួយរូបរាងដ៏គួឲ្យទាក់ទាញ បន្ថែមមកជាមួយគុណភាពផលិតដែលមានបទដ្ឋានស្តង់ដាត្រឹមត្រូវ ហើយរីឯតម្លៃវិញគឺមានភាពសមរម្យ។ ដូចជាលោកអ្នកក៏ដូចជាប្រិយមិត្តដែលនិយមទូរស័ព្ទដៃស្មាតហ្វូន vivo បានដឹងស្រាប់ហើយបើយើងនិយាយពីពណ៌របស់ V15Pro ច្បាស់ណាស់មាន 2 ពណ៌គឺ Topaz Blue (ជាពណ៌ខៀវមានលក្ខណៈបែបឆ្នូតៗ) និង Coral Red (ជាពណ៌ក្រហមមានលក្ខណៈបែបឆ្នូតៗ) ដែលជាការរចនាបទថ្មីផងដែរសម្រាប់ដើមឆ្នាំ2019 នេះ។ ក្រុមហ៊ុន vivo ក៏បានបង្ហាញពីលក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេសរបស់ទូរស័ព្ទដៃស្មាតហ្វូន vivo V15ដូចជា៖

    • កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
    • អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
    • ទំហំអេក្រង់ 6.53-inch 2340×1080 FHD+
    • AI កាមេរ៉ាក្រោយ 3 គ្រាប់
    • មុខងារថតព្រាល Portrait 5MP
    • មុខងារថតរូបធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping)
    • មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
    • មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
    • បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
    • RAM 6GB + ROM 128GB + SD Card up to 256GB
    • Jovi: Google Len and Google Assistant
    • ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
    • ថាមពលថ្ម 4000mAh
    • បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Fast Charging)
    • Funtouch OS 9 (Based on Android 9.0)

    សម្រាប់អតិថិជនដែលលង់ស្នេហ៍ទូរស័ព្ទស្មាតហ្វូន vivo V15 អាចធ្វើការ Pre-Order បានឥឡូវ រហូតដល់ថ្ងៃទី25 ខែមីនា ដោយគ្រាន់តែកក់ទុកមុនត្រឹមតែ 10ដុល្លា ដោយតម្លៃចេញលក់ផ្លូវការរបស់ទូរស័ព្ទស្មាតហ្វូន vivo V15 គឺមានតម្លៃត្រឹមតែ $359 ប៉ុណ្ណោះ។ រាល់ការកម៉្មង់ទុក vivo V15 ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើនផងដែរ រួមមានដូចជា៖ បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank (រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេល ក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ)។

    លើសពីនេះ អតិថិជនក៏នឹងទទួលបានស៊ីមកាត Smart ដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគំរោង Smart ធំហ្មង រយៈពេល 24 សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 27/03/2019 រហូតដល់ 02/04/2019 ផងដែរ។ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រទៅលើទូរស័ព្ទដៃស្មាតហ្វូន vivo ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានការផ្តល់ជូននូវប័ណ្ណធានាប្តូរអេក្រង់ដោយឥតគិតថ្លៃ1ដង ដែលមានសុពលភាព 12ខែ ជាពិសេសក៏បន្ថែមនូវការធានាទូរស័ព្ទរហូតដល់ទៅ24ខែ ដែលគិតចាប់ពីថ្ងៃដែលទិញ។

    មួយវិញទៀតសោធ អ្វីដែលពិសេសនោះគឺ គ្រាន់តែធ្វើការ Pre-order vivo V15 ឥឡូវនេះក៏មាននូវការផ្តល់ជូនប័ណ្ណផ្សងសំណាងចាប់រង្វាន់ជាច្រើនដូចជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន 5 រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន 10 រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន 15 រង្វាន់។ សម្រាប់ការបរិច្ឆេទចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី26 ខែមីនា រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2019។ រួសរាន់ឡើងសំណាងអាចគឺជាអ្នក!!!

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay