ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផលិតក្នុងស្រុកជាលើកដំបូង

    BY Pheakdey March 12, 2024
    ឥណ្ឌាទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផលិតក្នុងស្រុកជាលើកដំបូង

    ឥណ្ឌា៖ ប្រទេសឥណ្ឌាទទួលបានជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលផលិតក្នុងស្រុកជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃចន្ទ ទី១១ ខែមីនានេះ។ សមិទ្ធផលមីស៊ីលដំបូងរបស់ប្រទេសឥណ្ឌានេះមានឈ្មោះថា Agni-V ជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប​ ដែលអាចបាញ់បានក្នុងរយៈចម្ងាយរហូតដល់ ៥,០០០គីឡូម៉ែត្រ។

    ប្រភពខាងលើបានបន្តថា មីស៊ីលផ្លោង Agni-V ត្រូវបានអភិវឌ្ឍន៍ឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ (Defence Research and Development Organisation) ដែលជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិឥណ្ឌា។ គួរកត់សម្គាល់ថា ប្រទេសធំៗមួយចំនួនដូចជា អាមេរិក​ រុស្ស៊ី ចិន បារាំង និងអង់គ្លេសសុទ្ធតែមានមីស៊ីលប្រភេទនេះទុកសម្រាប់ប្រើប្រាស់ជាយូរឆ្នាំមកហើយ ខណៈកាលពីឆ្នាំ២០១៧ ប្រទេសប៉ាគីស្ថានក៏ធ្លាប់បាញ់សាកល្បងមីស៊ីលប្រភេទនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: