អន្តរជាតិ

អ្នកនេសាទ ១១នាក់មានសំណាងនៅរស់មានជីវិតក្រោយបានអណ្តែតលើសមុទ្រអស់រយៈពេល ៣ថ្ងៃ បន្ទាប់ពីទូកនេសាទមួយគ្រឿងបានក្រឡាប់នៅឥណ្ឌូនេស៊ី

BY
Pheakdey
March 13, 2024

ឥណ្ឌូនេស៊ី៖ អ្នកនេសាទចំនួន ១១នាក់មានសំណាងនៅរស់មានជីវិតក្រោយបានអណ្តែតនៅលើសមុទ្រអស់រយៈពេល ៣ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៣ ខែមីនានេះ។ គួររម្លឹកជូនថា​ កាលពីថ្ងៃអាទិត្យកន្លងទៅនេះមានទូកនេសាទមួយគ្រឿងបានក្រឡាប់នៅក្បែរកោះ Selayar ដែលជាកោះដាច់ស្រយាលមួយស្ថិតនៅក្នុងដែនដីនៃខេត្តស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី។

នៅលើទូកនេសាទនោះមានផ្ទុកក្រុមអ្នកនេសាទសរុបចំនួន ៣៥នាក់ ហើយក្រោយពេលដែលទូកបានក្រឡាប់ភ្លាមគឺគ្មានអ្នកណាម្នាក់ដឹងនិងទៅជួយសង្គ្រោះឱ្យបានទាន់ពេលវេលាឡើយ ទើបធ្វើឲ្យអ្នកនេសាទអាយុថ្លៃទាំង ១១នាក់ខាងលើនេះត្រូវរស់នៅលើទឹកសមុទ្រអស់រយៈពេល ៣ថ្ងៃដោយពួកគេបានពាក់អាវពោងនិងបានចងខ្លួនពួកគេជាប់ទៅនឹងបំណែកទូកដែលក្រឡាប់នោះ ខណៈពួកគេគ្មានអាហារសម្រាប់ទទួលទាននោះទេ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពអ្នកនេសាទចំនួន ២នាក់ ខណៈអ្នកនេសាទចំនួន ២២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ហើយតាមការសន្និដ្ឋានបឋមអ្នកបាត់ខ្លួនទាំងអស់នោះទំនងជាបានស្លាប់បាត់បង់ជីវិតអស់ទៅហើយ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: