អន្តរជាតិ

អ្នកវិទ្យាសាស្រ្តកូរ៉េខាងត្បូងចាត់ទុកថា “អង្ករសាច់គោ” ឬ “beef rice” មានប្រូតេអ៊ីនខ្ពស់ជាងអង្ករធម្មតា​ នឹងក្លាយជាអាហារយ៉ាងសំខាន់សម្រាប់មនុស្សនៅពេលអនាគត

BY
Pheakdey
March 15, 2024

កូរ៉េខាងត្បូង៖ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូងបានរកឃើញអង្ករថ្មីមួយប្រភេទតាមរយៈការបណ្តុះកោសិកាសាច់គោនៅក្នុងគ្រាប់ស្រូវ ខណៈអង្ករប្រភេទនេះត្រូវបានគេហៅថា “អង្ករសាច់គោ”។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនានេះបានបញ្ជាក់ថា គិតត្រឹមពេលនេះ អង្ករសាច់គោត្រូវបានដាក់លក់ក្នុងតម្លៃ ២ដុល្លារក្នុងមួយគីឡូក្រាម ខណៈអង្ករប្រភេទថ្មីនេះនៅមិនទាន់មានការប្រើប្រាស់ឱ្យទូលំទូលាយដូចអង្ករធម្មតានៅឡើយទេ។

បើតាមលោកសាស្រ្តាចារ្យ Hong Jin-kee មកពីសាកលវិទ្យាល័យ Yonsei ក្នុងទីក្រុងសេអ៊ូលបានបញ្ជាក់ថា នៅក្នុងអង្ករសាច់មានផ្ទុកប្រូតេអ៊ីន​ច្រើនជាងអង្ករធម្មតាចំនួន ៨% និងមានផ្ទុកទៅដោយជាតិខ្លាញ់ល្អច្រើនជាងអង្ករធម្មតា ៧%ផងដែរ។ សាស្រ្តាចារ្យដែលជាអ្នកដឹកនាំគម្រោងស្រាវជ្រាវខាងលើនេះបានបន្តថា នៅពេលអនាគតអង្ករសាច់គោនឹងក្លាយជាប្រភពអាហារផ្តល់ប្រូតេអ៊ីនដ៏មានសក្តានុពលមួយចំពោះរាងកាយមនុស្សជំនួយឱ្យការព្យាយាមទទួនទានសាច់សត្វ។ ចំពោះផ្នែកកសិកម្មវិញ លោកសាស្រ្តាចារ្យ Hong Jin-kee បានអះថា ពូជស្រូវថ្មីនេះមិនពិបាកក្នុងការដាំដុះឡើយ ហើយវាក៏មិនបានជះឥទ្ធិពលអាក្រក់ដល់បរិស្ថានដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

Share This Post: