អន្តរជាតិ

ថៃពិភាក្សាជាថ្មីម្តងទៀតអំពីគម្រោងបើកកាស៊ីណូស្របច្បាប់ដើម្បីជួយជំរុញវិស័យវិនិយោគនិងទេសចរណ៍ ក្រោយគម្រោងចាស់ត្រូវបានលុបចោលដោយសារពលរដ្ឋមិនពេញចិត្ត

BY
Pheakdey
March 16, 2024

ថៃ៖ ប្រទេសថៃបានលើកយកគម្រោងអនុញ្ញាតឲ្យមានកាស៊ីណូស្របច្បាប់នៅលើទឹកខ្លួនមកពិភាក្សាជាច្រើនម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។​ គម្រោងដ៏ចម្រូងចម្រាសនេះត្រូវបានបញ្ជូនទៅដល់សភាសំណាងថៃកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ខណៈការសម្រេចយ៉ាងណានោះនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។

ប្រភពខាងលើបានបន្តថា គម្រោងអនុញ្ញាតឲ្យមានកាស៊ីណូស្របច្បាប់នេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលសំខាន់ៗចំនួន២ គឺដើម្បីជំរុញការវិនិយោគនិងទេសចរណ៍អន្តរជាតិ ដែលវិស័យទាំង២នេះគឺជាចរន្តលើកកម្ពស់សេដ្ឋកិច្ចជាតិថៃយ៉ាងមានសក្តានុពល។ គួររម្លឹកជូនថា នាពេលកន្លងថៃធ្លាប់បានបង្ហាញអំពីគម្រោងខាងលើនេះរួចម្តងហើយដោយបានបញ្ជាក់ថា ថៃចង់បើកឱ្យមានកាស៊ីណូស្របច្បាប់ដោយយកគំរូតាមប្រទេសសិង្ហបុរី ពោលគឺជាកាស៊ីណូដែលបើកនៅក្នុងតំបន់ទេសចរណ៍និងអនុញ្ញាតឱ្យតែភ្ញៀវទេសចរអន្តរជាតិចូលលេងតែប៉ុណ្ណោះ ខណៈគម្រោងនេះត្រូវរលាយបាត់ទៅវិញក្រោយពលរដ្ឋថៃភាគច្រើនបានសម្តែងនូវការមិនពេញចិត្ត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: