ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រចំនួន២ ដោយហេតុម្ចាស់អង្គភាព បានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រចំនួន ២ ដោយមូលហេតុ ម្ចាស់អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ ៣១៩ ព.ម ប្រក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជឿង ធួន កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១០៩១២៣៣១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៦៥J ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់អាជីវកម្មគេហទំព័រឈ្មោះ www.lifeandsports.news និង www.lifeandsport.online អាសយដ្ឋាន ទីស្នាក់ការស្ថិតនៅផ្ទះលេខ ៦៥J ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយម្ចាស់អង្គភាពបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនអនុវត្តតាមនីតិវីធី មិនទទួលយកការណែនាំ និងបន្តបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕
