គំរូល្អ! ពលរដ្ឋមួយរូប ស្ម័គ្រចិត្តប្រគល់ស៊ីផ្លេ «សម្លេងប្រដេញ» ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង
- March 19, 2024
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋឈ្មោះ មួន ឡុង មុខរបរ ជាងឡាន នៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ដែលធ្លាប់បានយកស៊ីផ្លេ(សម្លេងប្រដេញ) សម្រាប់លក់ និងតភ្ជាប់ជូនអតិថិជនដែលប្រើប្រាស់រថយន្តធ្ងន់ធ្ងរ យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សាបាននៅសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។

ក្នុងនោះលោក មួន ឡុង យល់ឃើញថា សម្លេងស៊ីផ្លេខាងលើអាចធ្វើអោយប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ លោកបានលុបចោលវីដេអូដែលតែងតែបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញផ្សព្វផ្សាយតិកតុក (Tik Tok) ផងដែរ។
ប្រជាពលរដ្ឋខាងលើ សូមគាំទ្រ និងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារ អាយុជីវិត និងទ្រព្យសម្បត្តិ ឯកជន និងសាធារណៈ ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ Commissariat of Tboung Khmum Police
- Share This Post:






