ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចាប់បានម៉ូតូចំនួន ៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស បង្កឱ្យការរំខានដល់អ្នកដទៃ

    BY Khmernote Media March 19, 2024
    កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចាប់បានម៉ូតូចំនួន ៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស បង្កឱ្យការរំខានដល់អ្នកដទៃ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការបង្រ្កាប និងឃាត់ចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស បំពង់សំឡេង បង្កឱ្យមានការរំខានដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ចំនួន០៩គ្រឿង ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន។

    ១. ម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ផ្លាកលេខគ្មាន បើកបរដោយឈ្មោះលឿង សៀង ភេទប្រុស ទីលំនៅឃុំគុជស្រុក ស្រុកប្រាសាទសំបូ ខេត្ត កំពង់ធំ មុខរបរ លក់ដូរ។

    ២. ម៉ូតូម៉ាកCB១៥០ ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ ១HK-៤៨០៧ បើកបរដោយឈ្មោះ ជា សេងហាក់ ភេទប្រុស មានទីលំនៅផ្ទះលេខ ២០១ភូមិ ព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មុខរបរលក់ដូរ។

    ៣. ម៉ូតូម៉ាក M SLAS ពណ៌ក្រហម ពាក់ផ្លាកលេខតាកែវ ១AC-១៤២៩ បើកបរដោយឈ្មោះសុខ សុភ័ក្ត្រ ភេទប្រុស មានទីលំនៅផ្ទះលេខជួល ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរ អ្នកថតរូប។

    ៤.ម៉ូតូម៉ាកនិច ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ ១FK-៦២៤៧ បើកបរដោយឈ្មោះជាវ ស៊ុយហុង ភេទប្រុស ទីលំនៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរបសិស្ស។

    ៥. ម៉ូតូម៉ាកហុងដា WINNER X ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១JF៩១៥២ បើកបរដោយឈ្មោះ វ៉ា វីរះ ភេទប្រុស មានទីលំនៅភូមិវាលតូច អណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ។

    ៦. ម៉ូតូម៉ាក NEX2 ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ ១HL-៦៥៦៧ បើកបរដោយឈ្មោះឈឿន ចាន់វិសាល ភេទប្រុស មានទីលំនៅផ្ទះលេខ៨០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ មុខរបរសិស្ស។

    ៧. ម៉ូតូម៉ាក ហុងដា ZOOMer ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ ១FX-៦១៥៧ បើកបរដោយឈ្មោះហេង វណ្ណធីវង្ស ភេទប្រុស មានទីលំនៅ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរ សិស្ស។

    ៨. ម៉ូតូម៉ាកហុងដា ZOOMer X ពណ៌ក្រហម ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១GX-៩២៣៧ បើកបរដោយឈ្មោះលឹម លីហេង ភេទប្រុស មានទីលំនៅភូមិខ១ សង្កាត់ច្រាំងចំរេះ១ មុខរបរ សិស្ស ។

    ៩. ម៉ូតូម៉ាក EXeit E R ពណ៌ប្រផេះខៀវ ពាក់ផ្លាកលេខភ្នំពេញ ១H-៤០៨១ បើកបរដោយឈ្មោះ អេង ម៉េងឆាយ ភេទប្រុស មានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មុខរបរ សិស្ស ។

    បច្ចុប្បន្នម៉ូតូខាងលើ កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី៕


    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay