ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរសាធារណការរាជធានី-ខេត្ត ចុះអប់រំណែនាំអ្នកប្រើប្រាស់ស៊ីផ្លេខុសលក្ខណៈបច្ចេកទេស ការតទ្រុងបន្ថែម និងការដឹកសំពីងសំពោងនៅតាមដងផ្លូវ

    BY Khmernote Media March 20, 2024
    មន្ទីរសាធារណការរាជធានី-ខេត្ត ចុះអប់រំណែនាំអ្នកប្រើប្រាស់ស៊ីផ្លេខុសលក្ខណៈបច្ចេកទេស ការតទ្រុងបន្ថែម និងការដឹកសំពីងសំពោងនៅតាមដងផ្លូវ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តមួយចំនួន បានចុះអនុវត្តការអប់រំណែនាំ ជុំវិញករណីការប្រើប្រាស់ ស៊ីផ្លេ ការតទ្រុងបន្ថែម និងការដឹកជញ្ជូនសំពីងសំពោង។

    ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តមួយចំនួន ដូចជា ខេត្តកណ្ដាល បាត់ដំបង និងព្រះវិហារ បានបំពេញបេសកកម្មការងារ ចុះអនុវត្តការអប់រំណែនាំ ដល់អ្នកបើកបររថយន្តដឹកជញ្ជូនធុនធ្ងន់ រថយន្តធំៗ ជុំវិញករណីការប្រើប្រាស់សញ្ញាសូរសព្ទ(ស៊ីផ្លេ)ខុសលក្ខណៈបច្ចេកទេស ការតទ្រុងបន្ថែម និងការដឹកជញ្ជូនសំពីងសំពោងដោយមិនបានគ្របឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់។

    សកម្មភាពខាងលើធ្វើឡើងដើម្បី ស្របតាម ច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា២៨ និងមាត្រា៣០ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអនាធិបតេយ្យ ដែលអាចបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅពេលធ្វើដំណើរ ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post:
    MPO4D jitutoto mpo4d Mpoplay