ព័ត៌មានជាតិ

ស្អែកនេះហើយ! ព្រឹត្តិការណ៍ដ៏អស្ចារ្យ «សមរាត្រី» ព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត នឹងកើតមានឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនានេះ

BY
Khmernote Media
March 20, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា​ ខេត្តសៀមរាប នឹងមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត បន្ទាប់ពីពិធីបុណ្យទន្លេលើកទី៨ នោះគឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។

ព្រឹត្តិការណ៍សមរាត្រីអង្គរឆ្នាំ ២០២៤ នេះ ក្រសួងទេសចរណ៍ បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ ទេសចរអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូបព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី ១ លានរៀល ដល់ ៣លានរៀល ព្រមទាំងលិខិតសរសើរផងដែរ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Share This Post: