ហ៊ានណាស់! ជនសង្ស័យ ២នាក់ ប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ត្រូវបានអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន
- March 20, 2024
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១៖១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដកហូតវត្ថុតាង៖
– មួកកាសស្កេតពណ៌ត្រេអ៊ី ០២
– សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ)
– ខ្សែក្រវ៉ាត់យោធា ០១
– ឋានន្ដរសក្ដិ០២គូ
– គ្រឿងឥស្សរិយស ០២ផ្ទាំង
– ស្លាកឈ្លោះ ០១ស្លាក
– សញ្ញាអគ្គបញ្ជាការ ០២
– សញ្ញាកងយោធពលខេមរភូមិន្ទ ០២
– ស៊ីងកាំភ្លើងពាក់កអាវ ០២គូ
– សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់)
– សេចក្ដីសម្រេចតែងតាំង ០២សន្លឹក
– លិខិតបញ្ជាបេសកកម្ម ០១សន្លឹក
– Laptob ០១គ្រឿង
– រថយន្ដ ០១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425
– លិខិតធានាមិនទាន់បំពេញ ០៣សន្លឹក។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងចាត់ការតាមនីតិវិធី ៕



ប្រភព៖ GRK News
- Share This Post:






