ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ចូលគាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

BY
Khmernote Media
March 21, 2024

រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីគាស់ទ្វារផ្ទះលួចសម្ភារ នៅចំណុចផ្ទះជួលផ្លវបេតុង ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: