ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ អាចមានខ្យល់ និងភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី

    BY Nisaiy KN March 24, 2024
    ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ អាចមានខ្យល់ និងភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី

    (ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ អាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី បណ្ដាលមកពីសម្ពាធទាប បាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤៖
    ១. តំបន់វាលទំនាប ៖
    ⁃ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។
    ២.តំបន់ខ្ពង់រាប ៖
    ⁃ សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់ខ្ពង់រាបភាគពាយ័ព្យមានខេត្តប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។
    ៣.តំបន់មាត់សមុទ្រ ៖
    ⁃ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿន មធ្យម២ម៉ែត្រ/វិនាទី។ មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។
    -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕

    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: