ព័ត៌មានជាតិ

ម៉ូតូចំនួន ៦គ្រឿង ដាក់បំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក

BY
srey nuch
March 25, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់ម៉ូតូបំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទួលគោក ចំនួន០៦គ្រឿង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នម៉ូតូខាងលើ ត្រូវសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: