បច្ចេកវិទ្យា

អស់ទាស់! ឡាននេះពិតជាឡូយណាស់ បើកលើដីធម្មតាក៏បាន ហោះក៏បាន… (មានវីដេអូ)

BY
Khmernote Media
March 12, 2018

ឡានហោះ រឺយាន្ដជំនិះ (eVTOL) ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាកមនុស្សទូទៅអស់រយៈពេលជាយូរមកហើយ ឯក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបាននឹងកំពុងព្យាយាមផលិតយាន្ដជំនិះនេះ ប៉ុន្ដែវាមិនងាយស្រួលដូចការគិតឡើយ។ ផ្ទុយទៅវិញ ក្នុងព្រឹត្តិការណ៍ Geneva Motor Show ឆ្នាំនេះ យើងបានសង្កេតឃើញបច្ចេកវិទ្យាមួយដែលគួរឲ្យចាប់អារម្មណ៍ ហើយវាក៏ជាអ្វីដែលមនុស្សជាច្រើនទន្ទឹងរងចាំផងដែរ។

PAL-V គឺជាឈ្មោះរបស់ឡានហោះដំបូងបង្អស់លើពិភពលោក ហើយវាត្រូវបានផលិតឡើងដោយប្រើប្រាស់ម៉ាស៊ីនពីរផ្សេងគ្នា ដោយមួយគឺសម្រាប់បើកបរលើផ្លូវធម្មតា និងមួយទៀតគឺសម្រាប់ហោះតែម្ដង។ ទាក់ទងទៅនឹងម៉ាស៊ីនទាំងនោះ គឺមានកម្លាំងសេះ 99 ហើយក្រុមហ៊ុនបញ្ជាក់ថា កម្លាំងប៉ុណ្ណេះគឺគ្រប់គ្រាន់នឹងឲ្យឡាននេះមានល្បឿន 100mph។

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន PAV-V ត្រូវបានអនុញ្ញាតឲ្យហោះហើរហើយទាំងទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប និងរដ្ឋបាលអាកាសចរណ៍។ ដូចនេះ អ្នកប្រើប្រាស់អាចជិះឡាននេះ រួចហោះហើរបានតាមចិត្តក្នុងតំបន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិច។ ទោះជាយ៉ាងណា មុនពេលអ្នកប្រើប្រាស់អាចបើក PAV-V បានគឺលុះត្រាតែមានប័ណ្ណបើកបរផ្លូវអាកាស និងផ្លូវគោកផងដែរ។ គួរបញ្ជាក់ផងដែរថា រថយន្ដនេះត្រូវការពេលប្រមាណជា 5 ទៅ 10នាទីដើម្បីផ្លាស់ប្ដូរម៉ាស៊ីនពីឡានធម្មតា ឲ្យទៅជាម៉ាស៊ីនហោះ។

PAV-V ត្រូវបានសម្រេចដាក់លក់ហើយក្នុងជម្រើសពីរផ្សេងគ្នា ដោយមួយជាប្រភេទ Pioneer គឺមានតម្លៃ $599,000 និង $399,000 សម្រាប់ប្រភេទ Sport។


Fu

ប្រភព៖ beebom

Share This Post: