ព័ត៌មានជាតិ

ស្នងការរាជធានីភ្នំពេញ ឱ្យម្ចាស់រថយន្តម៉ាកToyota Tundra ដែលបំពាក់ភ្លើងហ្វាកែច្នៃខុសបច្ចេកទេស ចូលខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបន្ទាន់

BY
srey nuch
March 25, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់រថយន្តម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 ចូលខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបន្ទាន់ ដើម្បីធ្វើការដោះចេញភ្លើងហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់រថយន្តម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 ចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឬមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបន្ទាន់ ដើម្បីធ្វើការដោះចេញភ្លើងហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលម្ចាស់រថយន្តបានបំពាក់ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បង្កប៉ះពាល់ដល់អ្នកធ្វើដំណើរ អ្នកដទៃ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងករណីម្ចាស់រថយន្តមិនព្រមចូលខ្លួន សមត្ថកិច្ចនឹងចាត់វិធានការដ៏តឹងរឹងចំពោះម្ចាស់រថយន្តនេះតាមផ្លូវច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: