ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុន CIC ចេញសេចក្ដីប្រកាសព័ត៌មាន អំពីការរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបាននូវផលប្រយោជន៍របស់វិនិយោគិន

    BY Khmernote Media March 26, 2024
    ក្រុមហ៊ុន CIC ចេញសេចក្ដីប្រកាសព័ត៌មាន អំពីការរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបាននូវផលប្រយោជន៍របស់វិនិយោគិន

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ក្រុមហ៊ុន CIC CAPITAL សូមជម្រាបជូនសាធារណជន និងវិនិយោគិនទាំងអស់ មេត្តាជ្រាបថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ ប៉ុន្តែជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។

    ក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រ នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឲ្យបានជាអតិបរមា នូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអទិភាព។

    សូមថ្លែងអំណរគុណចំពោះវិនិយោគិនមួយភាគធំ ដែលបានសហការក្នុងការដោះស្រាយបញ្ហាវិបត្តិនេះ។ សូមវិនិយោគិនបន្តចូលរួម ក្នុងយន្តការដោះស្រាយបញ្ហានេះ ក្រោមក្របខណ្ឌនៃច្បាប់គម្រោងវិនិយោគរួមដែលមាន ន.ម.ក ជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាចឲ្យក្រុមហ៊ុនបញ្ចប់បេសកកម្មក្នុងការវេចខ្ចប់ទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសម្រាប់វិនិយោគិន៕

    ប្រភព៖ Cambodian Investors Capital Partners Plc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay