ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រូចាក់សាក់យ័ន្ត ហៅគ្រូជ័យធន់ ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះវីដេអូការទស្សន៍ទាយ ស្រោចទឹក សាក់យ័ន្ត ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សង្គម

    BY Khmernote Media March 26, 2024
    គ្រូចាក់សាក់យ័ន្ត ហៅគ្រូជ័យធន់ ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះវីដេអូការទស្សន៍ទាយ ស្រោចទឹក សាក់យ័ន្ត ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សង្គម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ទេព គង្គា ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួលដល់ទីតាំងផ្ទះ លោកគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះ រ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    មន្ទីរធម្មការរាជធានីភ្នំពេញ បានធ្វើកំណត់ហេតុណែនាំឱ្យបញ្ឈប់រាល់ការបង្ហោះវីដេអូសកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា។

    ក្នុងនោះដែរ លោក រ៉េម សារ៉ុម (លោកគ្រូជ័យធន់) បានយល់ព្រមចុះកិច្ចសន្យាជាមួយលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បញ្ឈប់ការយកវីដេអូសកម្មភាពដែលប៉ះពាល់ដល់សីលធម៌ សណ្ដាប់ធ្នាប់សង្គម និងជំនឿសាសនាដូចបញ្ជាក់ខាងលើទាំងចាស់ ទាំងថ្មីទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ប្រសិនបើរូបលោកនៅតែបន្តបង្ហោះរូបភាពទាំងនោះទៀត សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕

    ប្រភព៖ មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay