អន្តរជាតិ

មនុស្ស ៦នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍នាវាបុកស្ពាននៅអាមេរិក ខណៈអ្នកបាត់បង់ជីវិតម្នាក់ទើបត្រូវបានរកឃើញ

BY
Pheakdey
March 27, 2024

អាមេរិក៖ យ៉ាងហោចណាស់មា​នមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត​នៅក្នុងគ្រោះថ្នាក់ដែលបង្កឡើងនាវាដឹកទំនិទញមួយគ្រឿងបានបើកទៅបុកស្ពាន Francis Scott Key Bridge នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនានេះ។ គិតត្រឹមពេលនេះអាជ្ញាធរអាមេរិកទើបរកឃើញសាកសពជនរងគ្រោះម្នាក់ប៉ុណ្ណោះ ខណៈប្រតិបត្តិការណ៍ស្វែករកសាកសពជនរងគ្រោះនៅបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត។

គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងតាំងតែពីល្ងាចថ្ងៃអង្គារ ទី២៦ ខែមីនាម្សិលមិញម្លេះ ហើយនៅក្នុងពេលកើតហេតុនោះគឺមានមនុស្សចំនួន ៨នាក់បានធ្លាក់ពីលើស្ពានចូលទៅក្នុងទឹក​ ខណៈភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរអាមេរិកបានសង្គ្រោះមនុស្សចំនួន ២នាក់ឱ្យរួចផុតពីសេចក្តីស្លាប់។ សូមបញ្ជាក់ជូនថា ស្ពាន Francis Scott Key Bridge គឺជាស្ពានសម្រាប់ឆ្លងកាត់ទន្លេ Patapsco មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Baltimore ស្ថិតនៅក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិក៕  

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: