ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២ ខែមេសា អាចហ្នឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ជាមួយខ្យល់កន្ត្រាក់

    BY Nisaiy KN March 31, 2024
    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២ ខែមេសា អាចហ្នឹងមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ជាមួយខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ពីថ្ងៃនេះរហូតដល់ថ្ងៃទី២ ខែមេសា និងមានភ្លៀងធ្លាក់ ដោយសារតែសម្ពាធទាបគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ឡាវ វៀតណាម និងសមុទ្រចិនខាងត្បូង។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤៖

    ១. តំបន់វាលទំនាប ៖
    – សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០%។

    ២.តំបន់ខ្ពង់រាប ៖
    – សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសនិរតីមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣៥%។

    ៣.តំបន់មាត់សមុទ្រ ៖
    – សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២៥%។
    – រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: