អន្តរជាតិ

សៀវភៅប្រលោមលោកមួយក្បាលមានចំណងជើង “Breakfast at Tiffany’s” ត្រូវបានដាក់លក់ក្នុងតម្លៃ ១,៥លានដុល្លារ

BY
Pheakdey
April 7, 2024

អាមេរិក៖ សៀវភៅប្រលោមលោកមួយក្បាលដែលមានចំណងជើងថា “Breakfast at Tiffany’s” ត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ ១,៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។ សៀវភៅដែលមានតម្លៃដ៏ខ្ពស់មួយក្បាលនេះត្រូវបានដាក់លក់នៅក្នុងកម្មវិធី “New York International Antiquarian Book Fair” ដែលរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

គួរតក់សម្គាល់ថា រឿងប្រលោមលោក ” Breakfast at Tiffany’s” ត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ១៩៦១ និងជាស្នាដៃនិពន្ធរបស់កវី Truman Capote ដែលបានទទួលមរណៈភាពនៅក្នុងឆ្នាំ១៩៨៤។ សៀវភៅដែលត្រូវបានគេដាក់លក់ខាងលើនេះគឺជាច្បាប់ចម្លងតែវាគឺជាកំណែពិសេសមួយដែលត្រូវបានគេរចនាឡើងដោយមានស្រោបផ្លាទីន និងពេជ្រជាច្រើនគ្រាប់ ដែលមានទម្ងន់សរុបរហូតដល់ ៣០ការ៉ាត់ ទើបធ្វើសៀវភៅជាប្រវត្តិសាស្រ្តមួយក្បាលនេះត្រូវមានតម្លៃរហូតដល់ខ្ទង់លានដុល្លារ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: