ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្ដាលឱ្យមានអាកាសធាតុក្ដៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសជាច្រើន។ បុគ្គលគ្រប់រូបអាចធ្លាក់ខ្លួនឈឺដោយសារកម្ដៅ ជាពិសេសេបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្សចាស់ ទារក កុមារ ស្ដ្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។ អាកាសធាតុក្ដៅខ្លាំង អាចបណ្ដាលឱ្យមានរោគសញ្ញាមួយចំនួនដូចជា ការបែកញើសខ្លាំងខុសពីធម្មតា អស់កម្លាំង ឈឺរមួលក្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
ខាងក្រោម ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល៖


អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងសុខាភិបាល